ថៃ​កំណ​ត់​អត្តសញ្ញា​ណ​​ជនសង្ស័យ​ក្នុ​ង​ករណី​ជ​នជាតិ​វៀតណាម​៦​នាក់

ជនសង្ស័យក្នុងករណីជនជាតិវៀតណាម៦នាក់ស្លាប់ក្នុងសណ្ឋាគារមួយក្នុងទីក្រុងបាងកកប្រទេសថៃត្រូវបានសមត្ថកិច្ចអះអាងថាមានឈ្មោះ  Sherine Chong(អាយុ៥៦ឆ្នាំ)ជនជាតិវៀតណាមមានសញ្ជាតិអាមេរិក។

ជនសង្ស័យ Sherine Chong ក្នុង​ករណី​ជនជាតិ​វៀតណាម៦នាក់​ស្លាប់​នៅ​សណ្ឋាគារ​ក្នុង​ប្រទេស​ថៃ។ រូបថត៖Khaosod
យោងតាមទីភ្នាក់ងារសារព័ត៌មានKhaosodប៉ូលីសថៃបានស៊ើបអង្កេតករណីជុំវិញការស្លាប់របស់ភ្ញៀវទេសចរវៀតណាមចំនួន៦នាក់នៅឯសណ្ឋាគារ Grand Hyatt Erawan ទីក្រុងបាងកក។ម្នាក់ក្នុងចំណោមមនុស្ស៦នាក់នេះបានប្រើប្រាស់គ្រឿងញៀនខ្លាំង  xyanuaដើម្បីបំពុលជនរងគ្រោះផ្សេងទៀតរួចក៏ធ្វើអត្តឃាតដោយផឹកថ្នាំពុល។មូលហេតុ​នៃ​បទ​ល្មើស​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មក​ពី​បញ្ហា​បំណុល។ថ្ងៃនេះ (១៧ កក្កដា) នៅប៉ុស្តិ៍នគរបាល Lumpini ឧត្តមសេនីយ៍ទោ Thiradej Thammasuthee ប្រធានក្រុមស៊ើបអង្កេតរាជធានី នៃកម្លាំងនគរបាលថៃបានឲ្យដឹងថាកាលពីយប់មិញពួកគេបានសួរចម្លើយកូនស្រីម្នាក់ក្នុងចំណោម៦នាក់ដែលបានស្លាប់ព្រមទាំងសាក្សីបន្ថែម។ដូច្នោះហើយមូលហេតុនៃឧក្រិដ្ឋកម្មអាចជាប់ទាក់ទងនឹងបំណុល។ បន្ទប់នៅជាន់ទី៥ នៅសណ្ឋាគារ Grand Hyatt Erawan ត្រូវបានចាក់សោពីខាងក្នុងហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពីបន្ទប់ដែលចាក់សោនោះទេ។ទាក់ទិន​នឹង​សារធាតុ​ពុល​ក្នុង​ករណី​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ច្បាស់​ថា​ជា​សារធាតុ​ប្រភេទ​ណា​នៅឡើយ​ទេ។ អាជ្ញាធរ​នៅតែ​ត្រូវ​រង់ចាំ​អ្នកជំនាញ​ផ្នែក​កោសល្យវិច្ច័យ​ពិនិត្យ​។ទាក់ទិននឹងការស៊ើបអង្កេតលើជនទី៧ដែលបានកក់បន្ទប់សណ្ឋាគារនៅកន្លែងកើតហេតុនោះនាយកដ្ឋានអន្តោប្រវេសន៍ថៃ បានស្រាវជ្រាវ និងរកឃើញថាជននោះជាប្អូនស្រីរបស់មនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ដែលបានស្លាប់។ នាង​បាន​ហោះ​ទៅ​ប្រទេស​វៀតណាម​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។ជាមួយគ្នានេះ សមត្ថកិច្ចសង្ស័យថា អ្នកស្រី  Sherine Chong(អាយុ៥៦ឆ្នាំ) ម្នាក់ក្នុងចំណោម៦នាក់ ដែលបានស្លាប់នោះ បានបំពុលជនរងគ្រោះបន្ទាប់មកក៏បានផឹកថ្នាំពុលបញ្ចប់ជីវិតតែម្តង។ អ្នកស្រីChongមាន​ដើម​កំណើត​វៀតណាម កាន់​លិខិតឆ្លងដែន​អាមេរិក និង​បាន​ចូលនិង​ចេញ​ពី​ប្រទេស​ថៃ៥​លើក។មូលហេតុ​នៃ​ឧក្រិដ្ឋកម្ម​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មក​ពី​បំណុល​ដ៏​ធំ​របស់​នាង៕


Powered by Blogger.